ស្ថានីយទូរទស្សន៍ PNN បានសហការជាមួយក្រុមហ៊ុនកម្សាន្តលំដាប់អន្តរជាតិ Thai Fight ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់ដ៏ធំនៅកម្ពុជា ឈ្មោះថា Khmer-Thai Fight ក្នុងបំណងចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយគុនខ្មែរ ដោយមានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី២៥ វិច្ឆិកា ម៉ោង ៦ល្ងាច ក្នុងពហុកីឡដ្ឋានជាតិ (សាលប្រកួតបាល់បោះ/បាល់ទះ) នេះ នឹងមានកីឡាករគុនខ្មែរឆ្នើមៗ ៤រូប ទល់នឹងកីឡាករបរទេស ហើយកីឡាករថៃ ៤រូប ទល់នឹងកីឡាករបរទេសដូចគ្នា ពោលគឺខ្មែរ នឹងថៃ មិនប៉ះគ្នានោះទេ។
អ្នកលេងគុនខ្មែរឆ្នើមៗទាំង៤ ដែលនឹងបង្ហាញខ្លួនតំណាងកម្ពុជា នៅលើសង្វៀន Khmer-Thai Fight រួមមាន ពេជ្រ ម្ទេសខ្មាំង (ប្រកួតទម្ងន់ ៥៦គីឡូក្រាម) ឡៅ ចិត្រា (ប្រកួតទម្ងន់ ៦០គីឡូក្រាម) ឃីម ឌីម៉ា (ប្រកួតទម្ងន់ ៦៣.៥គីឡូក្រាម) និង ម៉ឺន សុភា (ប្រកួតទម្ងន់ ៧១គីឡូក្រាម)។
ក្រៅពីនេះ ដើម្បីកម្ដៅអារម្មណ៍អ្នកស្នេហាវិស័យកីឡាមុនព្រឹត្តិការណ៍ PNN ក៏បានចាក់ផ្សាយការប្រកួត Thai Fight កន្លងមក ដែលធ្លាប់មានកីឡាករកម្ពុជាចូលរួមប្រកួតនៅក្រៅប្រទេស រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩-១១ព្រឹក។
ព័ត៌មានបន្ថែមពីការប្រកួត ឬកីឡាករ ចូលទៅផេកហ្វេសប៊ុក PNN Sports៕
ប្រភព៖http://news.sabay.com.kh
ប្រភព៖http://news.sabay.com.kh
No comments:
Post a Comment