- ជើងខ្លាំងវ៉ៃក្នុងទ្រុមរបស់កម្ពុជា មាស ម៉ើ ថា ការប្រកួតនៅឯប្រទេសថៃដើមខែវិច្ឆិកានេះប៉ះ Super Star ម៉ាឡេស៊ី អាចនឹងពិបាកផ្ដួលគ្នាទៅវិញទៅមក ប៉ុន្តែខ្លួនមើលឃើញពីចំណុចខ្សោយដៃគូខ្លះៗដែរមុនការប្រកួតចាប់ផ្ដើម។
កីឡាករ មាស ម៉ើ បានឲ្យដឹងថា បើតាមមើលវីដេអូប្រកួតនាពេលកន្លងមករបស់ដៃគូខ្លួនដែលនឹងត្រូវប៉ះគ្នានោះ គេជាជើងខ្លាំងម្នាក់របស់ប្រទេសម៉ាឡេស៊ី ហើយធ្លាប់ផ្ដួលដៃគូតស៊ូមិនតិចនោះទេ។ អ្នកប្រដាល់ក្នុងទ្រុង Allen Solomon Chong រូបនេះគេពូកែស្ទើរគ្រប់ស្នៀត មិនថាចូលចាប់ឃ្លេ បោក ម៉ាត់ ឬការគ្រប់គ្រងពេលវេលានៅពេលប្រកួតទេគឺល្អជានិច្ច។
អ្នកប្រដាល់មកខេត្តកំពង់ធំខាងលើបន្តថា ការប៉ះគ្នាជាមួយកីឡាករ Allen Solomon Chong ម្ដងនេះអាចថាពិបាកជាងពេលប៉ះជាមួយថៃកន្លងទៅទៀត ព្រោះគេជាកីឡាករមានបទពិសោធច្រើន ប៉ុន្តែក៏មិនងាយស្រួយឈ្នះខ្លួន (មាស ម៉ើ) វិញដែរ ការចាញ់ឈ្នះពិបាកដូចគ្នា។ បើនិយាយពីចំណុចខ្វះខាតរបស់អ្នកប្រដាល់ Allen Solomon Chong នេះ គឺគេអន់ឈរវ៉ៃ និងទាត់បន្តិច ព្រោះពេលការប្រកួតមុនៗឃើញឈរវ៉ៃចាញ់ដៃគូនោះទេ ដូច្នេះ មាស ម៉ើ អាចនឹងព្យាយាមវ៉ៃក្បាច់សេរីច្រើនជាងទៅតាមអ្វីដែលអាចធ្វើទៅបាន។
អ្នកប្រដាល់របស់ប្រទេសកម្ពុជា៣រូប នឹងត្រូវទៅប្រកួតនៅប្រទេសថៃនាថ្ងៃទី៤ វិច្ឆិកា ២០១៧ រួមមាន គុជសារ ចាន់រាជ សំ ថារ័តុ្ន និង មាស ម៉ើ ហើយពួកគេនឹងត្រូវឡើងសង្វៀន Full Medal Dojo៕
No comments:
Post a Comment