កូនឈឺ គឺជាទុក្ខកង្វល់ដ៏ធំរបស់ឪពុកម្តាយគ្រប់រូប ហេតុដូចនេះការចេះសង្កេតមើលអាការៈរបស់កូន អាចឲ្យអ្នកដឹងស្ថានការណ៍បានមុន ដើម្បីព្យាបាលជំងឺទាំងនោះទាន់ពេលវេលា។ ខាងក្រោមនេះជាអាការៈ៧យ៉ាងដែលបង្ហាញថាសុខភាពក្មេងកំពុងប្រឈមជាមួយបញ្ហា ហើយឪពុកម្តាយត្រូវមានចំណាត់ការឲ្យបានឆាប់រហ័ស៖
១. ប្រជ្រុយដុះ
ប្រជ្រុយថ្មីដុះច្រើន ឬប្រជ្រុយចាស់ៗចាប់ផ្តើមរីកធំជាងមុន។
២. ជ្រុះសក់
វាអាចបណ្ដាលមកពីបញ្ហាខាងក្នុងខ្លួនកុមារ ដូចជាកង្វះវីតាមីនជាដើម។
៣. ការប្រែប្រួលអារម្មណ៍ និងឥរិយាបថ
កូនស្រាប់តែលែងសូវបៅ ឫញ៉ាំអាហារ មួម៉ៅរករឿងច្រើន ព្រមទាំងមិនចង់ដេក។
៤. ទំហំក្បាលធំជាងមុន
បង្ហើយក្មេង នឹងរួមតូចបន្តិចម្តងៗពេលក្មេងកាន់តែធំ តែបើវាបែរជារីកធំទៅវិញ នោះបញ្ជាក់ថាវាគឺជាបញ្ហាមិនប្រក្រតីហើយ។
៥. ស្ដាប់មិនសូវឮ
ប្រសិនបើអ្នកនិយាយទៅកាន់គាត់ ឬហៅឈ្មោះគាត់ តែគាត់មិនឆ្លើយតបហាក់បីដូចជាមិនឮ បញ្ជាក់ថាគាត់មានបញ្ហាជាមួយការស្តាប់ប្រាកដណាស់ ។
៦. ស្រេកទឹកញឹកញាប់
ទារផឹកទឹកញឹកខុសពីធម្មតា ក៏អាចជាអាការៈនៃជំងឺកាចសាហាវណាមួយដែរ។
៧. ស្រមុកឮៗ
វាជាសញ្ញានៃបញ្ហាផ្លូវដង្ហើម ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកុមារ។
កូនក្មេងមិនចេះរ៉ាយរ៉ាប់ប្រាប់យើងឡើយពេលពួកគាត់ឈឺ អ្នកត្រូវតាមដានពួកគាត់ដោយខ្លួនឯង ដូច្នេះប្រសិនបើអ្នកប្រទះឃើញកូនរបស់អ្នកមានអាការៈណាមួយខាងលើនេះ សូមកុំបង្អង់យូរ ត្រូវនាំពួកគាត់ទៅរកពេទ្យកុមារឲ្យបានឆាប់ ដើម្បីបញ្ចៀសជំងឺកាចសាហាវ និងព្យាបាលទាន់ពេលវេលា ៕
ប្រភព៖ http://kanha.sabay.com.kh/
No comments:
Post a Comment