មិនពេញចិត្តនឹងកម្ពស់ខ្លួនឯងមែនទេ? ធុញនឹងគេហៅស្រីតឿមែនទេ? អាយុនោះក៏ ២០ ឆ្នាំក្រាស់ទៀត តើធ្វើបែបណាទៅ? កុំបារម្ភ ញ៉ាំអាហារទាំងនេះពិតជាអាចជួយពន្លូតកម្ពស់បាន ទោះមានវ័យ ២៥ ឆ្នាំហើយក៏ដោយ៖
១.ទឹកក្រូចថ្លុង
- ក្រូចថ្លុង ២ ផ្លែ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ឧបករណ៍ចម្រុះ និងដកមួយ
វិធីធ្វើ
បកសំបក និងយកតែសាច់ក្រូចទាំង ២ ផ្លែនោះចេញ ហើយយកទៅដាក់ក្នុងម៉ាស៊ីនក្រឡុក រួចដាក់អំបិលចូល។ តែមុនពេលកិនអ្នកគួរតែយកគ្រាប់ចេញទាំងអស់ ដើម្បីពេលផឹកមិនជូរចត់។ ចាក់ទឹកក្រូចថ្លុងទៅក្នុងដកជ័រ ដោយបិទជិត ហើយរក្សាទុកក្នុងទូទឹកកក និងផឹកជាប្រចាំ។
២.បរិភោគក្រូចថ្លុងដោយផ្ទាល់
នៅពេលដែលអ្នកទិញក្រូចថ្លុងអ្នកគួរតែជ្រើសរើសផ្លែណាស្រស់ ទើបវាល្អចំពោះសុខភាព។ ពេលអ្នកញ៉ាំជ្រលក់ជាមួយអំបិល ឈីស គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។
ការប្រើប្រាស់
ដើម្បីទទួលបានលទ្ធផលល្អប្រសើរ គួរតែញ៉ាំក្រូចថ្លុង ហើយផឹកទឹកវានៅពេលព្រឹក គឺល្អបំផុត។ ដោយសារតែនោះគឺជាពេលវេលាដ៏ល្អបំផុត ដើម្បីផ្ដល់ឲ្យរាងកាយនូវប្រភពដ៏អស្ចារ្យនៃថាមពល។ អ្នកក៏អាចញ៉ាំបន្ថែមទៀតនៅថ្ងៃត្រង់ ឬល្ងាចក៏ល្អណាស់ដែរ។
ការអត់ធ្មត់ទទួលទានអាហារបែបនេះ នឹងជួយឲ្យរាងកាយមានសុខភាពល្អបង្កើនភាពធន់ទ្រាំ និងការបង្កើនកម្ពស់ ព្រមទាំងទម្ងន់យ៉ាងមានប្រសិទ្ធភាព។
ចំណាំ
- លើកកម្ពស់ការផឹកទឹកដោះគោ និងរួមបញ្ចូលគ្នានូវលំហាត់ប្រាណដូចជាការដើរ រត់ ហែលទឹក ... ដើម្បីអភិវឌ្ឍកម្ពស់ឲ្យបានកាន់តែរហ័ស។
- ពេលប្រើវិធីសាស្ត្រនេះអ្នកមិនអាចប្រើសារធាតុរំញោច ឬថ្នាំអង់ទីប៊ីយោទិចឡើយ៕
ប្រភព៖ http://kanha.sabay.com.kh
No comments:
Post a Comment